ផលិតផល
ផលិតផលនិងសេវា
យើងខ្ញុំផ្តល់នូវសេវាដ៏ប្រសើរបំផុតពាក់ព័ន្ធនឹង ៖
·
ការបើកគណនីជួញដូរជូនអតិថិជន
·
សំណើសុំលេខអត្តសញ្ញាណវិនិយោគិន
·
សំណើចូលរួម ប៊ុកបៀលឌីង
និងបរិវិសកម្មដែលពាក់ព័ន្ធ
·
ទទួលបញ្ជាជួញដូរ (ទិញ-លក់) ភាគហ៊ុន
·
សេវាជើងសាមូលបត្រជូនរូបវន្តបុគ្គល
និងក្រុមហ៊ុន
·
ប្រឹក្សាព័ត៌មានពាក់ព័ន្ធមូលបត្រ
និងសាជីវកម្ម
·
ព័ត៌មានស្រាវជ្រាវ និងវិភាគ
អេស៊ីលីដា
ស៊ីឃ្យួរឹធី ភីអិលស៊ី ផ្តល់ជូនវិនិយោគិននិងសាធារណជននូវភាពងាយស្រួលក្នុងការបើកគណនីជួញដូរ
ដើម្បីអាចទិញលក់ភាគហ៊ុនដែលមានសេចក្តីសង្ខេបដូចខាងក្រោម ៖
លេខអត្តសញ្ញាណវិនិយោគិន
និងគណនីជួញដូរ
វិនិយោគិនមានលេខអត្តសញ្ញាណវិនិយោគិនសិន
ទើបអាចបើកគណនីជួញដូរបាន ។ ហេតុនេះ អេស៊ីលីដា
ស៊ីឃ្យួរឹធី បានផ្តល់សេវាកម្មងាយស្រួលជូនដល់វិនិយោគិន
និងសាធារណជនទូទៅដោយពួកគាត់អាចស្នើសុំលេខអត្តសញ្ញាណវិនិយោគិន
និងបើកគណនីជួញដូរក្នុងពេលតែមួយបាន ។
សុពលភាពលេខអត្តសញ្ញាណវិនិយោគិន
និងការស្នើសុំបន្ត
·
លេខអត្តសញ្ញាណវិនិយោគិន ៖
o ៣ឆ្នាំ
ឬតិចជាងនេះអាស្រ័យលើសុពលភាពនៃឯកសារពាក់ព័ន្ធ
o ស្នើសុំបន្តរយ:ពេល១ខែ
មុនអស់សុពលភាព
·
គណនីជួញដូរ ៖ មិនកំណត់ ស្របតាមបញ្ញត្តិច្បាប់
ថ្លៃសេវា
·
ចំពោះការបើកគណនីជួញដូរនៅអេស៊ីលីដា
ស៊ីឃ្យួរឹធី មិនគិតថ្លៃសេវាទេ
·
អេស៊ីលីដា ស៊ីឃ្យួរឹធី
ផ្តល់ជូនសេវារហ័សទាន់ចិត្ត សម្រាប់ការស្នើសុំលេខអត្តសញ្ញាណវិនិយោគិន
និងគិតថ្លៃសេវាដូចខាងក្រោម ៖
o វិនិយោគិនឯកត្តជន ៖ ៤០,០០០រៀល ឬ ១០ដុល្លារ
(រួមទាំងកម្រៃសេវាសម្រាប់ គ.ម.ក.)
o វិនិយោគិនក្រុមហ៊ុន
ឬស្ថាប័ន ៖ ៨០,០០០រៀល ឬ ២០ដុល្លារ
(រួមទាំងកម្រៃសេវាសម្រាប់ គ.ម.ក.)
១.
ព័ត៌មាន និងលក្ខខណ្ឌបើកគណនីជួញដូរ (អតិថិជនមានវត្តមាននៅកម្ពុជា)
១.១ សម្រាប់ឯកត្តជន
·
វិនិយោគិនជនជាតិខ្មែរ
តម្រូវឱ្យមានឯកសារខាងក្រោម ៖
o គណនីសន្សំជាប្រាក់រៀលនៅធនាគារ
អេស៊ីលីដា ភីអិលស៊ី
o រូបថតទំហំ
៤ x
៦ ចំនួន ១ សន្លឹក
o អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
o បំពេញទម្រង់បើកគណនីជួញដូរ
·
វិនិយោគិនជនជាតិបរទេស តម្រូវឱ្យមាន ៖
o គណនីសន្សំជាប្រាក់រៀលនៅធនាគារ
អេស៊ីលីដា ភីអិលស៊ី
o រូបថតទំហំ
៤ x
៦ ចំនួន ១ សន្លឹក
o លិខិតឆ្លងដែនដែលនៅមានសុពលភាពយ៉ាងតិចបីខែ
o បំពេញទម្រង់បើកគណនីជួញដូរ
១.២ សម្រាប់ក្រុមហ៊ុន ឬស្ថាប័ន
·
អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន
(សម្រាប់ជនបរទេស) របស់អ្នកតំណាងដែលមានសុពលភាពយ៉ាងតិចបីខែ
·
រូបថត ៤ x ៦ ចំនួន
០១សន្លឹក របស់បុគ្គលតំណាងក្រុមហ៊ុន ឬស្ថាប័ន
·
គណនីបញ្ញើសន្សំជាប្រាក់រៀលនៅធនាគារ
អេស៊ីលីដា ភីអិលស៊ី
·
វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
·
អាជ្ញាបណ្ណរបស់ក្រុមហ៊ុន ឬស្ថាប័ន
·
បណ្ណប៉ាតង់របស់ក្រុមហ៊ុន ឬស្ថាប័ន
·
លក្ខន្តិកៈក្រុមហ៊ុន
·
បញ្ជីឈ្មោះអ្នកមានសិទ្ធិ
ឬចូលរួមក្នុងការសម្រេចចិត្តវិនិយោគក្នុងវិស័យមូលបត្រ
·
បញ្ជីឈ្មោះអភិបាលក្រុមហ៊ុន ឬស្ថាប័នរួមទាំងអត្តសញ្ញាណបណ្ណ/លិខិតឆ្លងដែនរបស់អភិបាល
·
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
ឬថ្នាក់មានសមត្ថកិច្ច
·
ប្រវត្តិរូបសង្ខេបមានព័ត៌មានស្តីពីប្រវត្តិសិក្សា
និងបទពិសោធន៍ការងាររបស់អ្នកមានសិទ្ធិសម្រេចចិត្ត
២.
ព័ត៌មាន និងលក្ខខណ្ឌតម្រូវផ្សេងៗ សម្រាប់បើកនិងបិទគណនីជួញដូរ
(ពីក្រៅប្រទេស)
អេស៊ីលីដា
ស៊ីឃ្យួរឹធី ផ្តល់ជម្រើសវិសេសជូនវិនិយោគិនដែលរស់នៅ
ឬមានទីតាំងប្រតិបត្តិការអាជីវកម្មនៅបរទេស
អាចបើកនិងបិទគណនីជួញដូរពីក្រៅប្រទេសបានដោយអនុលោមទៅតាមលក្ខខណ្ឌទាំងឡាយរបស់អេស៊ីលីដា
ស៊ីឃ្យួរឹធី និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
២.១ ឯកត្តជន
លក្ខខណ្ឌក្នុងការបើកគណនីពីក្រៅប្រទេស
លក្ខខណ្ឌក្នុងការបើកគណនីពីក្រៅប្រទេស
·
រូបថតទំហំ ៤ x ៦ ចំនួន ១ សន្លឹក
·
បំពេញពាក្យស្នើសុំប្រើប្រាស់ទិន្នន័យ
និងព័ត៌មានផ្សាយផ្ទាល់ពីផ្សារមូលបត្រ (Form-ACS 016) (ប្រសិនបើមានបំណងចង់ប្រើប្រាស់)
·
គណនីសន្សំជាប្រាក់រៀលនៅធនាគារ
អេស៊ីលីដា ភីអិលស៊ី
·
លិខិតឆ្លងដែនត្រូវបញ្ជាក់ដោយសារការីនៅក្រៅប្រទេស
ដែលវិនិយោគិនកំពុងរស់នៅ និងត្រូវបញ្ជាក់បន្ថែមដោយ ៖
o ស្ថានទូត
ឬស្ថានតំណាងរបស់អតិថិជនសាមីប្រចាំនៅកម្ពុជា ឬ
o សារការីនៅក្នុងប្រទេសកម្ពុជា
(ករណីគ្មានស្ថានទូត) ឬ
o ធនាគារអន្តរការីតាម
SWIFT
Message MT999 មកធនាគារអេស៊ីលីដា
២.២ នីតិបុគ្គល
លក្ខខណ្ឌក្នុងការបើកគណនីពីក្រៅប្រទេសត្រូវបំពេញ និងផ្តល់ជូនឯកសារគាំទ្រដូចខាងក្រោម ៖
លក្ខខណ្ឌក្នុងការបើកគណនីពីក្រៅប្រទេសត្រូវបំពេញ និងផ្តល់ជូនឯកសារគាំទ្រដូចខាងក្រោម ៖
·
បំពេញពាក្យស្នើសុំប្រើប្រាស់ទិន្នន័យ
និងព័ត៌មានផ្សាយផ្ទាល់ពីផ្សារមូលបត្រ (Form-ACS 016) (ប្រសិនបើមានបំណងចង់ប្រើប្រាស់)
រួមទាំងផ្តល់នូវឯកសារនីតិបុគ្គលដូចខាងក្រោម ៖
o អត្តសញ្ញាណបណ្ណ
ឬលិខិតឆ្លងដែនរបស់អ្នកតំណាង ដែលមានសុពលភាពយ៉ាងតិចបីខែ
(សម្រាប់ជនបរទេស)
o រូបថត
៤ x
៦ ចំនួន ០១ សន្លឹក របស់បុគ្គលតំណាងក្រុមហ៊ុន ឬស្ថាប័ន
o គណនីបញ្ញើសន្សំជាប្រាក់រៀលនៅធនាគារ
អេស៊ីលីដា ភីអិលស៊ី
o វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
o អាជ្ញាបណ្ណរបស់ក្រុមហ៊ុន
ឬស្ថាប័ន
o បណ្ណប៉ាតង់របស់ក្រុមហ៊ុន
ឬស្ថាប័ន
o លក្ខន្តិកៈក្រុមហ៊ុន
o បញ្ជីឈ្មោះអ្នកមានសិទ្ធិ
ឬចូលរួមក្នុងការសម្រេចចិត្តវិនិយោគក្នុងវិស័យមូលបត្រ
o បញ្ជីឈ្មោះអភិបាលក្រុមហ៊ុន
ឬអង្គការ រួមទាំងអត្តសញ្ញាណបណ្ណ/លិខិតឆ្លងដែនរបស់អភិបាល
o សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
ឬថ្នាក់មានសមត្ថកិច្ច
o ប្រវត្តិរូបសង្ខេបមានព័ត៌មានស្តីពីប្រវត្តិសិក្សា
និងបទពិសោធន៍ការងាររបស់អ្នកមានសិទ្ធិសម្រេចចិត្ត
ឯកសារតម្រូវខាងលើត្រូវបញ្ជាក់ដោយសារការីនៅក្រៅប្រទេសដែលលោកអ្នករស់នៅ
និងត្រូវបញ្ជាក់បន្ថែមដោយ ៖
·
ស្ថានទូត
ឬស្ថានតំណាងរបស់អតិថិជនសាមីប្រចាំនៅកម្ពុជា ឬ
·
សារការីនៅក្នុងប្រទេសកម្ពុជា
(ករណីគ្មានស្ថានទូត) ឬ
·
ធនាគារអន្តរការីតាម SWIFT Message
MT999 មកធនាគារអេស៊ីលីដា
រាល់ឯកសារដែលផ្ញើមកកាន់អេស៊ីលីដា
ស៊ីឃ្យួរឹធី ដើម្បីបើកគណនីជួញដូរពីក្រៅប្រទេស
ត្រូវបកប្រែជាផ្លូវការជាភាសាអង់គ្លេស ។
កត្តាចំណេញ
និងភាពងាយស្រួលក្នុងការប្រើសេវាពាក់ព័ន្ធនឹងការបើកគណនីជួញដូរពីក្រៅប្រទេស
·
ក្នុងករណីវិនិយោគិនមិនទាន់មានគណនីសន្សំនៅធនាគារអេស៊ីលីដា
និងដើម្បីជួយសម្រួលដល់វិនិយោគិន ជៀសវាងចំណាយខ្ពស់លើការបញ្ជាក់ឯកសារ
ដូច្នេះវិនិយោគិនអាចធ្វើការបញ្ជាក់ឯកសារតែមួយច្បាប់
ហើយថតចម្លងដើម្បីប្រើប្រាស់ជាមួយទម្រង់គំរូបើកគណនីសន្សំរបស់ធនាគារអេស៊ីលីដា ។
·
ការបើកគណនីសន្សំ
និងចុះឈ្មោះប្រើប្រាស់អ៊ីម៉ែល សម្រាប់ផ្ទេរប្រាក់នៅធនាគារអេស៊ីលីដា
អតិថិជន/វិនិយោគិនអាចទំនាក់ទំនងខាងក្រោម ៖
·
សម្រាប់ការបង់កម្រៃសេវាអត្តសញ្ញាណវិនិយោគិន
សូមបញ្ជាផ្ទេរចូលគណនីជាប្រាក់ដុល្លារ នៅធនាគារ អេស៊ីលីដា ភីអិលស៊ី
ដូចខាងក្រោម ៖
o ឈ្មោះគណនី ៖ ACLEDA SECURITIES PLC.
o លេខគណនី ៖ 0001-30-707637-11
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធការបើកគណនីជួញដូរ
និងស្នើសុំអត្តសញ្ញាណវិនិយោគិន សូមទំនាក់ទំនងលេខទូរស័ព្ទ 023
9999 66 និងអាសយដ្ឋានអ៊ីម៉ែល info@acledasecurities.com.kh