លោកបណ្ឌិត អ៊ិន ចាន់នី
ប្រធាននាយកប្រតិបត្តិ
ជនជាតិខ្មែរ កើតថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៦០ លោកបណ្ឌិតជាស្ថាបនិកម្នាក់របស់អេស៊ីលីដា តាំងពីខែមករា ឆ្នាំ១៩៩៣ ។ ក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិ លោកបណ្ឌិតដឹកនាំគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងយុទ្ធសាស្រ្ត និងដំណើរការងារអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងប្រតិបត្តិផែនការអាជីវកម្ម ។ លោកបណ្ឌិតទទួលខុសត្រូវចំពោះក្រុមប្រឹក្សាភិបាល ។ តួនាទីផ្សេងទៀតជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ ជា ៖ តំណាងភាគទុនិក ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, និងអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ។
ក្រៅពីមុខងារ និងតួនាទីនៅអេស៊ីលីដា លោកបណ្ឌិតក៏មានតំណែងជា ៖ សហប្រធានក្នុងវិស័យឯកជន និងរាជរដ្ឋាភិបាល លើសេវាធនាគារ និងហិរញ្ញវត្ថុ, អនុប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC), អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍ធនាគារកម្ពុជា, សមាជិកគណៈកម្មាធិការឥណទានសម្រាប់អភិវឌ្ឍន៍ជនបទ (CCRD), និងសមាជិកអនុគណៈកម្មាធិការរាជរដ្ឋាភិបាលសម្រាប់អភិបាលកិច្ចសាជីវកម្ម ។
លោកបានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងអាជីវកម្ម និងបានបញ្ចប់វគ្គសិក្សាស្តីពី អភិបាលក្រុមហ៊ុន ពីវិទ្យាស្ថានអូស្រ្តាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ។
លោក ឆាយ សឿន
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ
ជនជាតិខ្មែរ កើតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៥៤ និងបានបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែមករា ឆ្នាំ១៩៩៣ ។ លោកមានមុខតំណែងជាអនុប្រធាននាយកប្រតិបតិ្ត និងជាគណៈប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ លោកជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្រ្ត និងប្រតិបតិ្តការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងប្រតិបត្តិផែនការអាជីវកម្ម ។ លោកជាសមាជិកគណៈកម្មាធិការឥណទាន និងហានិភ័យនៃក្រុមប្រឹក្សាភិបាល, គណៈកម្មាធិការសវនកម្ម និងសម្របសម្រួលកិច្ចការច្បាប់ នៃក្រុមប្រឹក្សាភិបាល, និងគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលនៃក្រុមប្រឹក្សាភិបាល ។ លោកក៏ជាសមាជិកគណៈកម្មាធិការឥណទាន និងគណៈកម្មាធិការកំណត់ថ្លៃលើផលិតផល និងសេវាកម្ម នៃថ្នាក់គ្រប់គ្រង ។ លោកគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ, នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន, ការិយាល័យគ្រប់គ្រងហានិភ័យ, និងការិយាល័យសន្តិសុខព័ត៌មានវិទ្យា ។ លោកទទួលខុសត្រូវចំពោះប្រធាននាយកប្រតិបត្តិ ។
តួនាទីផ្សេងទៀតរបស់លោក ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ ជា ៖ ប្រធានក្រុមប្រឹក្សាភិបាលអេស៊ីលីដាស៊ីឃ្យួរឹធី, សមាជិកក្រុមប្រឹក្សាភិបាលធនាគារ អេស៊ីលីដា ឡាវ និងសមាជិកក្រុមប្រឹក្សាភិបាល អេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ។ លោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាល នៃអង្គការអេស៊ីលីដា ដែលជាភាគទុនិកដ៏ធំ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
លោកបានទទួលអនុបណ្ឌិត ផ្នែកគ្រប់គ្រងអាជីវកម្ម និងបានបញ្ចប់វគ្គសិក្សាស្តីពី អភិបាលក្រុមហ៊ុន ពីវិទ្យាស្ថានអូស្រ្តាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ។
លោកស្រីបណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
ជនជាតិខ្មែរ កើតនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៦៣ និងបានបម្រើការនៅអេស៊ីលីដា ចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៩៣ ។ លោកស្រីបណ្ឌិតមានមុខតំណែងជា អនុប្រធាននាយកប្រតិបតិ្ត និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ លោកស្រីបណ្ឌិតជាសមាជិកាគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រង នាយកដ្ឋានប្រតិបត្តិការ,នាយកដ្ឋានទីផ្សារ, នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល, នាយកដ្ឋានឥណទាន, នាយកដ្ឋានហិរញ្ញប្បទានពាណិជ្ជកម្ម, នាយកដ្ឋានសេវាឥណទាន, និងការិយាល័យប្រតិបត្តិ ។ លោកស្រីបណ្ឌិតទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្រ្ត និងប្រតិបតិ្តការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងរៀបចំយុទ្ធសាស្រ្តលក់ផលិតផលនិងសេវាកម្ម ដែលមានស្រាប់ និងថ្មីៗ ។ លោកស្រីបណ្ឌិតក៏ទទួលបន្ទុកគ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃលើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ ។ លោកស្រីបណ្ឌិតគឺជាសមាជិកាគណៈកម្មាធិការឥណទាន និងហានិភ័យនៃក្រុមប្រឹក្សាភិបាល ព្រមទាំងជាសមាជិកាគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល, គណៈកម្មាធិការកំណត់ថ្លៃផលិតផល និងសេវាកម្ម, និងគណៈកម្មាធិការឥណទាននៃថ្នាក់គ្រប់គ្រង ។ លោកស្រីបណ្ឌិតទទួលខុសត្រូវចំពោះប្រធាននាយកប្រតិបត្តិ ។
តួនាទីផ្សេងទៀតរបស់លោកស្រីបណ្ឌិត ជាសមាជិកាក្រុមប្រឹក្សាភិបាល អេស៊ីលីដា ត្រេននីង សេនធ័រ ។
លោកស្រីបានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងអាជីវកម្ម ។
លោក ជាម ទាង
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិរតនាភិបាល
ជនជាតិខ្មែរ កើតនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៥ និងបានបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែមករា ឆ្នាំ១៩៩៣ ។ លោកមានតំណែងជាអនុប្រធាននាយកប្រតិបតិ្ត និងជាគណៈប្រធាននាយកប្រតិបត្តិរតនាភិបាល លោកជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងរតនាភិបាល, ទ្រព្យសកម្ម និងបំណុល, អត្រាប្តូរប្រាក់, ទីផ្សារសាច់ប្រាក់ និងការគ្រប់គ្រងហានិភ័យរតនាភិបាល ។ លោកជាសមាជិកគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលនៃក្រុមប្រឹក្សាភិបាល, ប្រធានគណៈកម្មាធិការកំណត់ថ្លៃលើផលិតផល និងសេវាកម្ម, ប្រធានគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្មនៃថ្នាក់គ្រប់គ្រង, និងជាសមាជិក គណៈកម្មាធិការឥណទាននៃថ្នាក់គ្រប់គ្រង ។ លោកក៏ត្រូវបានតែងតាំងជាអ្នកគាំទ្រ និងសម្របសម្រួលបច្ចេកទេស និងចំណេះជំនាញដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ នៅក្រៅប្រទេស ។ លោកទទួលខុខត្រូវចំពោះប្រធាននាយកប្រតិបត្តិ ។
លោកបានទទួលអនុបណ្ឌិត គ្រប់គ្រងអាជីវកម្ម និងបានបញ្ចប់វគ្គសិក្សាស្តីពី អភិបាលក្រុមហ៊ុន ពីវិទ្យាស្ថានអូស្រ្តាលីសម្រាប់អភិបាលក្រុមហ៊ុន (MACD) ។
លោក ចាន់ សេរី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច
ជនជាតិខ្មែរ កើតនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៥៦ និងបានបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែមករា ឆ្នាំ១៩៩៤ ។ លោកមានតំណែងជា អនុប្រធាននាយកប្រតិបតិ្ត និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច លោកជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្រ្ត និងប្រតិបតិ្តការអាជីវកម្មប្រចាំថ្ងៃ របស់ធនាគារ ទាក់ទងនឹងកិច្ចការរដ្ឋបាល និងធនធានមនុស្ស ។ លោកក៏ជាប្រធានគណៈកម្មាធិការហ្វឹកហ្វឺន ។ លោកគ្រប់គ្រងការិយាល័យរដ្ឋបាល, ការិយាល័យធនធានមនុស្ស, ការិយាល័យគ្រប់គ្រងប្រព័ន្ធ SWIFT, ការិយាល័យលទ្ធកម្ម, និងការិយាល័យវិស្វកម្ម ។ លោកទទួលខុសត្រូវចំពោះប្រធាននាយកប្រតិបត្តិ ។
តួនាទីជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ ជា ៖ ប្រធានក្រុមប្រឹក្សាភិបាលរបស់ អេស៊ីលីដា ត្រេននីង សេនធ័រ និងសមាជិកក្រុមប្រឹក្សាភិបាលរបស់ អេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ។
លោកទទួលបានបរិញ្ញាបត្ររងផ្នែកអប់រំ និងបានបញ្ចប់វគ្គគ្រប់គ្រងស្តីពី ស្ថាប័នហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍ សហគ្រាសឯកជន (FIPED) នៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ។
លោកស្រី គឹម សុធាវី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិសវនកម្មផ្ទៃក្នុង
ជនជាតិខ្មែរ កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៦៥ និងបានបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែកញ្ញា ឆ្នាំ១៩៩៤ ។ លោកស្រីមានតំណែងជាអនុប្រធាននាយកប្រតិបតិ្ត និងជាគណៈប្រធាននាយិកាប្រតិបត្តិសវនកម្មផ្ទៃក្នុង លោកស្រីជាសមាជិកាគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្រ្ត និងសវនកម្មផ្ទៃក្នុងប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងប្រតិបត្តិផែនការសវនកម្មផ្ទៃក្នុង ។ លោកស្រីជាអ្នករាយការណ៍ទៅ គណៈកម្មាធិការសវនកម្ម និងសម្របសម្រួលកិច្ចការច្បាប់ នៃក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិ ។ លោកស្រីក៏ជាសមាជិកាគណៈកម្មាធិការសវនកម្ម និងសម្របសម្រួលកិច្ចការច្បាប់នៃក្រុមប្រឹក្សាភិបាល ។ លោកស្រីគ្រប់គ្រង ការិយាល័យអភិវឌ្ឍន៍សវនកម្មផ្ទៃក្នុង,ការិយាល័យសវនកម្មឥណទាន, ការិយាល័យសវនកម្មប្រព័ន្ធពត៌មានវិទ្យា, ការិយាល័យសវនកម្មគោលការណ៍ និងរបាយការណ៍, និងការិយាល័យសវនកម្មហិរញ្ញវត្ថុ ។
ក្រៅពីតួនាទីនៅធនាគារអេស៊ីលីដា លោកស្រីជាសមាជិកាវិទ្យាស្ថានសវនកម្មផ្ទៃក្នុង (IIA) ។
លោកស្រីទទួលបានអនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ ។
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម
ជនជាតិខ្មែរ កើតនៅថ្ងៃទី១១ ខែមករា ឆ្នាំ១៩៧៥ និងបានបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៨ ។ លោកមានតំណែងជាអនុប្រធាននាយកប្រតិបតិ្ត និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម លោកជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្រ្ត និងប្រតិបតិ្តការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ ក៏ដូចជាប្រតិបត្តិផែនការនីតិកម្ម ព្រមទាំងទំនាក់ទំនងជាមួយភាគទុនិក និងក្រុមប្រឹក្សាភិបាល ។ លោកជាសមាជិកគណៈកម្មាធិការសវនកម្ម និងសម្របសម្រួលកិច្ចការច្បាប់នៃក្រុមប្រឹក្សាភិបាល ។ លោកក៏ជា ប្រធានគណៈកម្មាធិការលទ្ធកម្មរបស់ធនាគារ, ជាប្រធានគម្រោងសាងសង់អគារការិយាល័យកណ្តាលថ្មីបន្ថែម និងជាសមាជិកគណៈកម្មាធិការឥណទានរបស់ធនាគារ ។ លោកគ្រប់គ្រងការិយាល័យនីតិកម្ម, ការិយាល័យវិវាទ, ការិយាល័យប្រតិបត្តិនីតិកម្ម, ការិយាល័យលេខាធិការក្រុមហ៊ុន, និងការិយាល័យពិធីការ និងសុខុមាលភាព ។ លោកទទួលខុសត្រូវចំពោះប្រធាននាយកប្រតិបត្តិ ។
តួនាទីជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ ជា ៖ តំណាងភាគទុនិកនៃអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា, សមាជិកក្រុមប្រឹក្សាភិបាល អេស៊ីលីដា ស៊ីឃ្យួរឹធី, និងអេស៊ីលីដា ត្រេននីង សេនធ័រ ។
លោកទទួលបានអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី ។